Everton ដាក់​តម្លៃ​ខ្លួន Lukaku ៦៤​លាន​ផោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2016 ក+ ក-

បាល់ទាត់​៖​ខណៈដែល​ក្លិប​ធំៗ​មួយចំនួន​នៅ​តំបន់​អឺរ៉ុប​ចង់បាន​តារា​ជើង​ស៊ុត Romelu Lukaku ក្លិប Everton បាន​ដំឡើងថ្លៃ​តារា​រូបនេះ​កប់​ពពក ប្រមាណ​៦៤​លាន​ផោន​។ នេះ​បើ​យោង​សារព័ត៌មាន The Sun​។
​ការដំឡើងថ្លៃ​នេះ​ដោយសារ​ក្រុម​ដែល​ស្ថិតនៅ​លេខ​១១​ក្នុង​តារាង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ ចង់​រក្សាទុក​ខ្សែប្រយុទ្ធ​ស្បែក​ខ្មៅ​វ័យ ២២​ឆ្នាំ នៅ​ទឹកដី Goodison Park តទៅទៀត បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​រដូវ​កាល​នេះ​។
​តាម​ប្រភពព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា ក្រៅពី Man Utd នៅមាន​បណ្តា​ក្លិប​ធំៗ​មួយចំនួនទៀត ចង់បាន Lukaku ដែរ ដូចជា Real Madrid, Paris Saint-Germain, Manchester City និង Chelsea ជាដើម​។​
​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​បែ​ល​ហ្សិ​ក​រូបនេះ ត្រូវ Everton ទិញ​ដាច់​ពី Chelsea ក្នុងតម្លៃ​កំណត់ត្រា​ក្លឹប ២៨​លាន​ផោន នៅ​ឆ្នាំ​២០១៤ ហើយ​រដូវ​កាល​នេះ​គេ​ស៊ុត​បញ្ចូល​ទី​១៩​គ្រាប់​នៅ​គ្រប់​កម្មវិធី​ប្រកួត​៕

1711