បាល់ទាត់៖ក្រុមហង្សក្រហម Liverpool ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ League Cup ក្នុងរដូវកាលដឹកនាំដំបូងរបស់លោក Jurgen Klopp ដោយបានយកឈ្នះក្រុម Stoke City ដោយបាល់ប៉េណាល់ទី ៦-៥ បន្ទាប់ពីសរុបគ្រាប់បាល់ទាំងពីរជើងក្រុមទាំងពីរមានម្នាក់មួយគ្រាប់ដូចគ្នា។
ក្នុងការទាត់កាត់សេចក្ដីនេះអ្នកចាំទីហង្សក្រហមអាចជួយសង្គ្រោះបាល់ដល់ទៅ២គ្រាប់។ ៥គ្រាប់របស់ Stokeធ្វើបានដោយ Jon Walters, Glenn Whelan, Ibrahim Affelay, Xherdan Shaqiri និងMarco Van Ginkel ចំណែក P eter Crouch និង Marc Muniesa ស៊ុតអត់ចូល។ ឯ៦គ្រាប់របស់ Liverpool មាន Adam Lallana, Christian Benteke, Roberto Firmino, James Milner, Lucas និងAllen ខណៈ Emre Can ស៊ុតអត់ចូល។ ជ័យជំនះនេះ Liverpool នឹងអង្គុយចាំ Manchester City ឬ Everton ដើម្បីលេងវគ្គផ្ដាច់ព្រ័ត្រនៅ Wembley ថ្ងៃទី២៨ ខែ កុម្ភៈ៕