ជប៉ុន​លើក​ពាន AFC U-23 Championship
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2016 ក+ ក-

បាល់ទាត់​៖​ក្រុម​ជម្រើសជាតិ​ជប៉ុន U23 បាន​ក្លាយជា​ជើងឯក AFC U-23 Championship បន្ទាប់​វាយបក​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង U23 ដោយ​លទ្ធផល ៣-២ វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ដូ​ហា ប្រទេស​កាតារ​នា​កីឡដ្ឋាន Abdullah bin Khalifa​។​
​ត្រឹម​នាទី​ទី​២០ កូរ៉េខាងត្បូង​បាន​នាំមុខ​ជប៉ុន​មុន ១​គ្រាប់ ស៊ុត​ដោយ​កីឡាករ Kwon Chang-Hoon ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​នាំមុខ​ជប៉ុន​បណ្ដោះអាសន្ន​ក្នុង​តង់​ទីមួយ ដោយ​លទ្ធផល ១​ទល់នឹង​០​។ ចូលដល់​តង់​ទី​ពីរ នាទី​ទី ៤៧ កីឡាករ Jin Seong-Uk បាន​ស៊ុត​១​គ្រាប់​ទៀត ជួយ​ឲ្យ​កូរ៉េខាងត្បូង​នាំមុខ​ជប៉ុន ២-០ មុន​។ យ៉ាងណាក្ដី ជប៉ុន​បាន​តាម​ស្មើ​វិញ ដោយ​ស៊ុត​បញ្ចូល​ទី​កូរ៉េខាងត្បូង ២​គ្រាប់​ផ្ទួនៗ នៅ​នាទី​ទី ៦៧ ដោយ​កីឡាករ Takuma Asano និង​នាទី​ទី ៦៨ ដោយ​កីឡាករ Shinya Yajima ។​
​រហូតដល់​នាទី ទី​៨១ ជប៉ុន​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​កូរ៉េខាងត្បូង​មួយគ្រា​ប់​ទៀត ដោយ​កីឡាករ Takuma Asano​។ ចប់​ការប្រកួត​U23 ជប៉ុន យកឈ្នះ U23 កូរ៉េខាងត្បូង ៣ ទល់នឹង ២ ក្លាយជា​ជើងឯក​ពានរង្វាន់ AFC U-23 Championship ឆ្នាំ​២០១៦៕

Capture171243