កីឡា៖ខ្សែការពារស្លាបស្តាំរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Mathieu Debuchy បានព្រមព្រៀងចុះកុងត្រាជាមួយក្លិប Bordeaux លក្ខណៈខ្ចីជើងរយៈពេល៦ខែ។
កីឡាករសញ្ជាតិបារាំងវ័យ៣០ឆ្នាំរូបនេះត្រូវបានគេរំពឹងទុកយូរមកហើយថា នឹងចាកចេញពី ក្លិបកាំភ្លើងធំ Arsenal នៅរដូវកាលដោះដូរកីឡាករក្នុងខែមករានេះ បន្ទាប់ពីខ្សែការពារ Debucy មិនបានជាប់ជម្រើស១១នាក់ដំបូងរបស់អ្នកចាត់ការ Arsene Wenger ក្រោយពេលដែលរូបគេជាសះស្បើយពីរបួស។
សេចក្ដីរាយការណ៍ ខាងលើបានឲ្យដឹងទៀតថាក្រោយធ្វើការផ្លាស់ទៅកាន់ក្លិបBordeauxជា លក្ខណៈខ្ចីជើងរួចរាល់អស់ហើយនោះ កីឡាករ Mathieu Debucy ត្រូវបានគេរំពឹងថានឹងអាចចូលលេងឲ្យក្លិបមួយនេះក្នុងជំនួបជាមួយ ក្លិប Lyon នៅរាត្រីថ្ងៃពុធនេះនៃក្របខ័ណ្ឌបារាំង Ligue 1 ។
គួរបញ្ជាក់ថា កីឡាករ Mathieu Debucy បង្ហាញខ្លួនឲ្យក្លិបកាំភ្លើងធំ Arsena បានត្រឹមតែ៧ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ បន្ទាប់ពីតំណែងការពាររបស់គាត់ត្រូវបានជំនួសដោយខ្សែការពារមួយរូបទៀត គឺកីឡាករ Hector Bellerin៕