Aguero អាចនឹងចាកចេញពី Man City ពេលចប់កុងត្រា
បាល់ទាត់៖យោងតាមសារព័ត៌មាន BBCបានផ្សាយថា កីឡាករខ្សែប្រយុទ្ធ Sergio Aguero បាននិយាយថា ខ្លួននឹងចាកចេញពី Manchester City នៅពេលចប់កុងត្រានារដូវកាលឆ្នាំ២០១៨-២០១៩ខាងមុខនេះ។
ប្រភពដដែលបន្តថា កិច្ចសន្យាចាស់ ៥ឆ្នាំរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន នឹងត្រូវអស់សុពលភាពត្រឹមរដូវកាល ២០១៨-១៩ ខាងមុខ ហើយបន្ទាប់មក នឹងត្រឡប់ទៅក្លឹបចាស់ Independiente នៅអាហ្សង់ទីនវិញ រួចចូលនិវត្តន៍នៅទីនោះតែម្ដង។
គួរបញ្ជាក់ថា Aguero បានផ្ទេរពី Atletico Madrid មកកាន់ទឹកដី Etihad កាលពីឆ្នាំ២០១១ក្នុងតម្លៃខ្លួន ៣៨លានផោន។ ទន្ទឹមនោះក្នុងរយៈពេលជាង៥ឆ្នាំនៅ Man City រូបគេស៊ុតបញ្ចូលទីបាន១២៨គ្រាប់ ជួយក្លឹបឈ្នះពានក្របខ័ណ្ឌកំពូលចំនួន២ និងពានសំខាន់ៗមួយចំនួនទៀត៕