បាល់ទាត់៖យោងតាមការដក់ស្រង់ពីសារព័ត៌មាន Sport-English បានឲ្យដឹងថា ខ្សែប្រយុទ្ធដ៏ឆ្នើម Leonel Messi ចុះហត្ថលេខាជាមួយក្រុមហ៊ុនទូរស័ព្ទម៉ាក Huawei របស់ចិន ក្នុងការឧបត្ថម្ភរូបគេ ដែលមានទំហំទឹកប្រាក់ជាង១លានដុល្លារក្នុង១ឆ្នាំ ។
Messi បានទទួលយកនូវចំនួនទឹកប្រាក់ដ៏ច្រើន និងក្លាយជាទូតសុឆន្ទះក្នុងក្រុមហ៊ុនខ្នាតយក្សរបស់អាស៊ីមួយនេះផងដែរ ក្រោមកិច្ចសន្យាយេៈពេល ២ឆ្នាំខណៈដែលកិច្ចសន្យាថ្មីនេះ នឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបង្កើនការផ្សាយ ស្លាកសញ្ញាក្រុមហ៊ុន Huawei របស់គេទៅកាន់ពិភពលោក តាមរយៈវិស័យកីឡា ។
គួបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei បានមានវត្តមានក្នុងនាមជាក្រុមធំលំដាប់ទី៣នៅលើពិភពលោក ផ្នែកផលិតស្មាតហ្វូនផងដែលហើយនៅក្នុងនោះដែរ កីឡាករខ្សែប្រយុទ្ធ James Rodriguez របស់ក្លឹប Real Madrid ក៏ជាសមាជិកកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ៕