Sharapova ត្រូវ​ដក​តួនាទី​ពី​ទូត​សុ​ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2016 ក+ ក-

តេ​នី​ស​៖​កីឡាការិនី​វាយ​កូន​បាល់​ដ៏​ឆ្នើម​របស់​រុស្ស៊ី Maria Sharapova ត្រូវបាន​ដក​តួនាទី​ជា​ទូត​សុ​ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ ក្រោយ​រកឃើញថា​មានប្រើ​ប្រាស់​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា​ប្រភេទ Meldonium កាលពី​ខែមករា​ដើមឆ្នាំ​នេះ​។​
​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់ UNDP ប្រកាស​មិន​ឲ្យ​កីឡាការិនី​រូបនេះ​ពាក់ព័ន្ធ​គ្រប់​សកម្មភាព​ទាំងអស់​ចាប់ពី​ថ្ងៃទី​១២ ខែមីនា​តទៅ នៅក្នុង​អំឡុងពេល​បន្ត​ការស៊ើបអង្កេត​។​លើសពីនេះ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ដែល​ធ្លាប់​ឧបត្ថម្ភ​មានដូចជា​៖​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​កីឡា Nike នាឡិកាដៃ​ស្វី​ស Tag Heuer និង ក្រុមហ៊ុន​រថយន្ត Porsche សុទ្ធតែ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​នាង​ផងដែរ​។​
​ទោះជា​យ៉ាងណា​ម្ចាស់​ពាន Grand Slam ៥​សម័យ វ័យ​២៨​ឆ្នាំ បាន​បកស្រាយ​ថា ការប្រើ​សារធាតុ Meldonium រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​មកនេះ​គឺ​ស្ថិតក្រោម​មូលហេតុ​បញ្ហា​សុខភាព​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា Sharapova បាន​កាន់​មុខតំណែង​ជា​ទូត​សុ​ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​៕

jj1