បាល់ទាត់៖ការប្រកួតបាល់ទាត់ប្រកខ័ណ្ឌ UEFA Champions League វគ្គ១៦ ក្រុមចុងក្រោយយប់មិញនេះ ក្រុម Bayern Munich បានឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីយកឈ្នះJuventus នៅម៉ោងបន្ថែមក្នុងលទ្ធផល៤-២។
ការប្រកួតនៅក្នុងតង់ទីមួយ ក្រុមភ្ញៀវសេះបង្កង់ Juventus បានបើកការវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមលើក្រុមមម្ចាស់ផ្ទះ Bayern Munich ហើយក៏បានទម្លុះសំណាញ់ទីនាំមុខមួយគ្រាប់មុនដោយកីឡាករ Paul Pogba នៅនាទី៥ ហើយក្រុមភ្ញៀវនៅតែគ្រប់គ្រងបាល់បានល្អជាងនឹងមានឱកាស៊ុតបន្ថែមគមួយគ្រាប់ទៀតនៅនាទី២៨ដោយកីឡាករ Juan Cuadrado រហូតដល់បញ្ចប់នៅក្នុងតង់ទី១ក្រុមភ្ញៀវបាននាំមុខក្រុមម្ចាស់ផ្ទះដោយលទ្ធផល២-០។
ចូលដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះក៏បានវាយសម្រុកនឹងទម្លុះសំណាញ់ទីក្រុមភ្ញៀវបាន៤គ្រាប់វិញនៅនាទី៧៣ដោយកីឡាករ Robert Lewandowski,នាទី៩០ដោយកីឡាករ Thomas Mueller,នាទី១០៨ ដោយកីឡាករ Thiago Alcantara ,នាទី១១០ ដោយកីឡាករ Kingsley Coman ចប់ការប្រកួតទាំងពីរតង់ក្រុមម្ចាស់ផ្ទះបានយកលើក្រុមភ្ញៀវដោយលទ្ធផល ៤-2 នេះធ្វើឲ្យក្រុមម្ចាស់ផ្ទះ Bayern Munich ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ UEFA Champions League៕