ល្ងាច​ស្អែក​! ក្រុម Cambodia All Stars ប្រកួត​ជាមួយ Lao All Stars
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

បាល់ទាត់​៖​នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែមីនា​ស្អែក​នេះ ក្រុម Cambodia All Stars នឹង​ជួប​ប្រកួត​មិត្ត​ភាពជា​មួយក្រុម Lao Premier League All Stars ដើម្បី​អបអរសាទរ​ខួប​ទី​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឡាវ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
​គ្រូ​ជនជាតិ​ស៊ែ​ប​វ័យ​៤០​ឆ្នាំ​លោក Nikola Kavazovic ដែលជា​គ្រួ​បង្វឹក Lanexang United នៅ​លី​គ​កំពូល​ឡា​វនា​ដើមឆ្នាំ​២០១៦​នេះ ត្រូវបានតែងតាំង​ជា​គ្រូ​បង្គោល Lao Premier League All Stars បាន​និយាយថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​លោក​ដឹកនាំ​ក្រុម​តទល់​នឹង​កម្ពុជា ពោលគឺ​កាលពី​ឆ្នាំ​២០១២ លោក​ធ្លាប់​ដឹកនាំ​ក្រុម​ខ្លាំង​របស់​តា​ហ្ស៊ី​គី​ស្ថាន Istiqlol លត់ ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា ៦-០ នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AFC President’s Cup 2012 ជា​ឆ្នាំ​ដែល​លោក​លើក​ពាន​ក្លិប​អាជីព​លំដាប់​ទី​៣​ទ្វីបអាស៊ី​ជាមួយ Istiqlol​។ យ៉ាងណាក្ដី កាលណោះ​ជា​ជំនួប​ពានរង្វាន់​ផ្លូវការ ឯ​លើក​នេះ​គ្រាន់​ជា​ជំនួប​មិត្តភាព​រឹតចំណង​សាមគ្គី​រវាង​កម្ពុជា​និង​ឡាវ​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១២​នោះ លោក Kavazovic ដឹកនាំ​ក្លិប​ធំជាងគេ​របស់​តា​ហ្ស៊ី​គី​ស្ថាន ឈ្នះ​គ្រប់​ប្រកួត​នៅ President’s Cup គឺ​ឈ្នះ Markaz Shabab Al-Am’ari របស់​ប៉ា​ឡេ​ស្ទី​ន ១-០, ឈ្នះ Balkan របស់​ទួ​រ​មេ​នី​ស្ថាន ២-១ នៅក្នុង​ពូ​ល C នៃ​ជុំ​បឋម រួច​ឡើងទៅ​ផ្ដួល Dordoi Bishkek របស់​កៀរ​ស៊ី​ហ្ស៊ី​ស្ថាន ២-០ នៅ​ជុំ​ចុងក្រោយ មុន​បំបាក់ Markaz Shabab Al-Am’ari ជាថ្មី ដើម្បី​គ្រង​ជើងឯក​៕

cambodia-all-stars1