បាល់ទាត់៖យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Fichajes បានឲ្យដឹងថា Leicester City ដែលកំពុងឈរនៅកំពូលតារាង Premier League កំពុងត្រៀមដាក់សំណើទៅក្លិប Roma ដើម្បីនាំយកខ្សែប្រយុទ្ធ Francesco Totti មករួមក្រុមនាពេលរដូវខាងមុខនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីវ័យ៣៩ឆ្នាំរូបនេះ បានលេងឲ្យក្រុម Roma ចាប់តាំងពីឆ្នាំ១៩៨៩ និងបានស៊ុតបញ្ចូលទីបានចំនួន៣០០គ្រាប់ក្នុងការបង្ហាញបានខ្លួនឲ្យក្លិបអ៊ីតាលីមួយនេះចំនួន៧៥១ប្រកួតផងដែរ។
កីឡាករអ៊ីតាលីរូបនេះនឹងផុតកិច្ចសន្យាជាមួយក្រុម Roma នៅពេលចប់រដូវកាលនេះប៉ុន្តែខ្សែប្រយុទ្ធរូបនេះត្រូវបានគេអះអាងថានឹងអាចព្យូរស្បែកជើងបន្ទាប់ពីមិនជាប់ជ្រើស១១នាក់ដំបូងឲ្យក្រុមរយៈពេល១២ខែកន្លងមក។
យោងតាមគេហទំព័រ Fichajes.net បានឲ្យដឹងថា អ្នកចាត់ទូរទៅរបស់ក្រុម Leicester លោក Claudio Ranieri នឹងនាំយកកីឡាករ Totti ដើម្បីមកលេងនៅ Premier League។
គួរបញ្ជាក់ថា ក្រុម Roma និងផ្តលតួនាទីមួយទៅឲ្យ Totti នៅពេលចប់រដូវកាលនេះប្រសិនកីឡាកររូបនេះមិនចាកចេញពីក្រុមនោះ៕