John Obi Mikel អាច​នឹង​ទៅលេង​នៅ Chinese Super League
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2016 ក+ ក-

បាល់ទាត់​៖​ខ្សែបម្រើ​របស់​ក្លិប​តោ​ខៀវ Chelsea កីឡាករ John Obi Mikel ត្រួវបាន​គេ​រារ​ការណ៍​ថា​កំពុងមាន​គម្រោង​ក្នុងការ​ផ្លាស់ប្តូរ​ទៅលេង​នៅ​ក្របខ័ណ្ឌ Chinese Super League នៅពេល​បញ្ចប់​រដូវ​កាល​នេះ​។​
​ខ្សែបម្រើ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​វ័យ​២៨​ឆ្នាំ​រូបនេះ កិច្ចសន្យា​នាពេល​បច្ចុប្បន្ន​នៅ​កីឡាដ្ឋាន Stamford Bridge ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​ក្រោយនេះ​បន្ទាប់ពី​មិនមាន​ការលិចលឺ​ថា ក្លិប​ទាន់​មាន​គម្រោង​ផ្តល់ជូន​នូវ​កិច្ចសន្យា​បន្ថែម​ចំពោះ​កីឡា​រូបនេះ​ទេ​។​
​យោងតាម​កាសែត Evening Standard បាន​ចុះផ្សាយ​ថា យ៉ាងហោចណាស់ មាន​ក្លិប​ចំនួន​៣​ដែលមាន​បំណង​ចុង​ទិញ​ខ្សែបម្រើ Mikel រួមទាំង​ក្រុម Jiangsu ហើយនឹង​ក្រុម Shanghai SIPG ផងដែរ​។​
​ខ្សែបម្រើ Mikel អាច​នឹង​សម្រេចចិត្ត​នៃ​ការផ្លាស់ប្តូរ​ទៅកាន់​ក្លិប​មួយ​នៅក្នុង​ប្រទេស​ចិន​នៃ​ក្របខ័ណ្ឌ Chinese Super League ដើម្បី​ចូលរួម​មួយ​អតីត​មិត្ត​រួម​ក្រុម​តោ​ខៀវ​គឺ​កីឡា Ramires ។​
​គួរ​បញ្ជាក់ថា ខ្សែបម្រើ Mikel គឺ​កីឡាករ​មួយរូប​ដែរ​លេង​ឲ្យ​ក្រុម Chelsea បានយូរ​ជាងគេ​បន្ទាប់ពី​ប្រធាន​ក្រុម John Terry៕

John-Obi-Mikel-630099