U16 កម្ពុជា យកឈ្នះ​លើ ក្រុម Kagoshima United របស់​ជប៉ុន ២-០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2016 ក+ ក-

​បាល់ទាត់​៖​ការប្រកួត​ពានរង្វាន់ J.League U16 Challenge 2016 មុននេះ​បន្តិច ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ (U16) ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Kagoshima United FC របស់​ជប៉ុន ដោយ​លទ្ធផល ២-០ ។​នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី Page ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។​
​គួរ​បញ្ជាក់ដែរថា ក្រុម U16 របស់​កម្ពុជា​នៅ​ថ្ងៃស្អែក​នឹងមាន​ការប្រកួត​២​ប្រកួត ដោយ​ប៉ះ​ជាមួយ​ក្រុម Kamatamare Sanuki FC វេលា​ម៉ោង​៩​ព្រឹក ហើយ​ដល់​ម៉ោង ២:៣០​នាទី​រសៀល​នៅ​ថ្ងៃ ពួកគេ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម PVF របស់​វៀតណាម​។ ខណៈដែល​ថ្ងៃទី​១​ខែមេសា ក្រុម U16 ត្រូវ​បន្ដ​ប្រកួត​ជាមួយ​ក្រុម Roasso Kumamoto FC របស់​ជប៉ុន នៅវេលា​ម៉ោង​១០:៣០ នាទី​ព្រឹក​ហើយ​នៅវេលា​ម៉ោង ២:៣០ នាទី​ត្រូវ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ជប៉ុន​មួយទៀត​គឺ​ក្រុម Avispa Fukuoka FC៕

106