បាល់ទាត់៖នៅវេលា១២ និង៣០ថ្ងៃត្រង់នេះ ក្រុមជម្រើសជាតិកម្ពុជាក្រោយអាយុ១៦ឆ្នាំ ត្រូវប៉ះជាមួយក្រុម PVF មកពីប្រទេសវៀតណាមក្នុងការប្រកួតដណ្តើមរង្វាន់ J.League U16 Challenge 2016 នៅប្រទេសជប៉ុន។ ចំណែកថ្ងៃស្អែកវិញ ក្រុមកម្ពុជាក៏មានការប្រកួតទៀតដែរ ដោយត្រូវប៉ះជាមួយក្រុម Roasso Kumamoto FC របស់ជប៉ុន នៅវេលាម៉ោង៨ និង៣០ នាទីព្រឹក ហើយនៅវេលាម៉ោង ១២ និង៣០នាទីត្រូវប្រកួតចុងក្រោយជាមួយក្រុមជប៉ុនមួយទៀតគឺក្រុម Avispa Fukuoka FC។នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់កម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់យុវជននេះមានការចូលរួមពីក្រុម Pohang Steelers របស់កូរ៉េខាងត្បូង ក្រុម Chonburi FC របស់ថៃ ក្រុម PVF របស់វៀតណាម Frenz United របស់ម៉ាឡេស៊ី និងក្រុមជប៉ុនជាច្រើន ការប្រកួតនេះធ្វើលើពីតាំងថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា៕