បាល់ទាត់៖ក្រុមយក្ស Real Madrid បានចេញមកបញ្ជាក់ពីរបួស សរសៃពួរគន្លាក់ជើងស្តាំ របស់ខ្សែប្រយុទ្ធដ៏មុជស្រួច Karim Benzema សម្រាប់ការប្រកួតជើង២ ពានរង្វាន់ Champions League។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២៨ឆ្នាំរូបនេះ បានរងរបួសសរសៃពួរគន្លាក់ជើងស្តាំធ្ងន់ធ្ងរ ក្នុងអំឡុងពេលជួបជាមួយក្រុម Manchester City កាលពីយប់ថ្ងៃអង្គារ ក្នុងការប្រកួតជើងទី១ វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ហើយខ្សែប្រយុទ្ធរូបនេះស្ថិតនៅក្នុងមន្ទិលសង្ស័យថា រូបគាក់អាចនឹងមានវត្តមានសម្រាប់ការប្រកួតជើងទី២នៅប្រទេសអេស្ប៉ាញនាសប្តាហ៍ក្រោយឫអត់។
ក្រុម Real Madrid បាននិយាយ បន្ទាប់ពីការធ្វើតេស្តការអនុវត្តនាពេលបច្ចុប្បន្ននេះនៅលើការ លេងរបស់ខ្សែប្រយុទ្ធ Karim Benzema នៅឯមន្ទីរពេទ្យ Sanitas La Moraleja ហើយត្រូវបានគេធ្វើ វិនិច្ឆ័យថាបញ្ហារបួសសរសៃពួរសាច់ដុំនិងអាច ការងើបឡើងវិញប្រសិនបើ Benzema ជំនះចងើលេងបន្តទៀត។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងជើងទី២នេះក្រុម Real Madrid ពិតជាគ្មានអវត្តមានតារាជើងស៊ុត Cristiano Ronaldo ទេដោយសាររបួសភ្លៅ៕