Booysen អាច​អវត្តមាន​ពេញ​មួយ​រដូវ​កាល​សម្រាប់​ភ្នំពេញ​ក្រោ​ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​បាល់ទាត់​៖Booysen Shane ខ្សែបម្រើ​ប្រយុទ្ធ​នៃ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​នឹង​អាច​វត្តមាន​នៅលើ​ទីលាន​ពេញ​មួយ រដូវ​កាល ដោយ​តែ​របួស​ជង្គង់​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​កលោក Sam Schweingruber គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ព្រិច​ខាងត្បូង​វ័យ​២៧​ឆ្នាំ​រូបនេះ​បានទទួល​រងរបួស​ជ​ង្គ​ង់​កាលពី​ជំនួប​ជាមួយនឹង​ក្លិប​បាល់​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ​កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ នៅក្នុង​ជំនួប​សប្ដាហ៍​ទី ២ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ។​
Booysen ទើបតែ​វះកាត់​ជង្គង់​កាលពី​សប្ដាហ៍​មុន ជាធម្មតា​គេ​ត្រូវការ​សម្រាក​រយៈពេល​ពី ៦ ទៅ ៩ ខែ​ទើប​អាច​ចូល​ហ្វឹកហាត់​វិញ​បាន និង​បើសិនជា​គេ​ធ្វើការ​ថែខ្លួន​បានល្អ​យ៉ាងតិច ៦ ខែ​គេ​នឹង​ចូលមក​កាន់​ទីលាន​វិញ​បាន​៕

1483006_1572956929696875_6900113732488986076_n