Fellaini និង Huth ជាប់​ពិន័យ​៣​ប្រកួត​ដោយសារ​ប្រើ​អំពើហិង្សា​លើ​ទីលាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​បាល់ទាត់​៖Marouane Fellaini ខ្សែបម្រើ​របស់​ក្រុម Man Utd និង ខ្សែការពារ Robert Huth ខ្សែការពារ របស់​ក្រុម Leicester City ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ពិន័យ​មិន​ឲ្យ​ចូល​លេង​អស់បី​ប្រកួត ពីបទ​ទាក់ទង​ការប្រើ​អំពើហិង្សា​នៅលើ​ទីលាន​។​
​កីឡាករ​ទាំងពី​នាក់ បាន​បញ្ចេញ​កាយវិការ​មិន​សមរម្យ​ដាក់គ្នា កាល​ក្រុម​របស់​ពួកគេ​ទាំ​ពី​ជួបគ្នា​នៅ Old Trafford គឺ​Fellaini បាន​ប្រើ​កែង​វាយ​ទៅលើ Huth ហើយ​ខ្សែការពារ​កណ្ដាល​សញ្ជាតិ​អាល្លឺម៉ង់ ក៏បាន​ទាញ​សក់​របស់​ខ្សែបម្រើ​ជម្រើសជាតិ​បែ​ល​ហ្សិ​ក​ទៅវិញទៅមក​។​
FA ពិន័យ​ពួកគេ​ទាំងពីរ​គឺ​ដោយសារ​បានឃើញ​វិ​ដេ​អូ​ជាក់ស្តែង ថា​កីឡាករ Huth ពិត​បាន​ចាប់​សក់ Fellaini បន្ទាប់មក ខ្សែបម្រើ Man Utd ក៏​ប្រតិកម្ម​វិញ​ដោយ​ដាក់​មួយ​កែវ​ចំ​កណ្តាល​មុខ​ខ្សែការពារ Leicester ។​
​គួរ​បញ្ជាក់ថា Fellaini នឹង​ខកខាន​ការប្រកួត​ដូច Huth ដែរ ប៉ុន្តែ​គាត់​នឹង​វិលត្រឡប់​មកជួយ​ក្រុម​បិសាច​ក្រហម​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ដែល​នឹងត្រូវ​ប៉ះ​ក្រុម Crystal Palace៕

fellaini