Everton បណ្តេញលោក Martinez ចេញពីតំណែង
បាល់ទាត់៖យោងតាមសេចក្តីរាយការណ៍មួយបាបឲ្យដឹងថា ក្រុម ទូកក្តោង Everton បានប្រកាសបណ្តេញលោក Roberto Martinez ចេញពីអ្នកចាត់ការទូទៅរបសើក្រុមទូកក្តោង កាលពីយប់មិញនេះ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤២ឆ្នាំរូបនេះ ត្រូវបាន ក្រុមប្រឹក្សារបស់ក្លឹបបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងជាមួយគ្រូបង្វឹក រូបនេះបន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលបីឆ្នាំ ហើយវីរៈបុរសរបស់ក្លឹប លោក Joe Royle នឹងជាអ្នកដឹកនាំ Everton ដើម្បីលេងជាមួយក្រុម ដែលបានធ្លាក់ទៅក្របខ័ណ្ឌលំដាប់ទីពីរបស់អង់គ្លេស នៅថ្ងៃអាទិត្យនេះគឺ Norwich ប៉ុន្តែដំណើរនៃការស្វែងរកគ្រូបង្វឹកថ្មីកំពុងត្រូវបានចាប់ផ្តើម។
គួរបញ្ជាក់ថា Martinez បានផ្លាស់ចេញពីក្រុម Wigan Athletic មកកាន់ក្រុមទូកក្តោង Everton កាលពីឆ្នាំ២០១៣៕