Eric Bailly នឹងចុះកុងត្រាជាមួយ Man Utd ក្នុងតម្លៃខ្លួន៣០លានផោន
បាល់ទាត់៖ខ្សែការពាររបស់ក្លឹប Villarreal កីឡាករ Eric Bailly នឹងក្លាយជាកីឡាករទីមួយរបស់លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ Manchester United នាពេលឆាប់ៗ។
ខ្សែការពារកណ្ដាលវ័យ២២ឆ្នាំ ត្រូវទៅធ្វើតេស្តសុខភាពសប្ដាហ៍នេះ ហើយ United ត្រូវចំណាយប្រមាណ ៣០លានផោន ក្នុងការនាំរូបគេមកកាន់ទឹកដី Old trafford។
គួរបញ្ជាក់ថា Bailly លេងបាន៤០ប្រកួតរដូវកាលមុន បន្ទាប់ពីផ្ទេរទៅ Villarreal កាលពីខែមករាឆ្នាំ ២០១៥ ដោយមានតម្លៃខ្លួនត្រឹម ៤,៤លានផោនប៉ុណ្ណោះ៕