គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ប្រកាស​លាលែង​ពី​តំណែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2016 ក+ ក-

បាល់ទាត់​៖​លោក Roy Hodgson បានប្រកាស​លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ​ទួទៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស បន្ទាប់ពី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស រង​បរាជ័យ ២-១ ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ ក្នុង​ព្រឹត្តិការណ៍ Euro 2016 កាលពី​យប់មិញ​នេះ​។​
​អតីត​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម Liverpool បាន​បញ្ជាក់ថា​ការចាកចេញ​របស់លោក​នៅក្នុង​កន្លែង​សន្និសីទកាសែត មួយ​នៅ​ប្រ​បារាំង បន្ទាប់ពី​ក្រុម​តោ​កំណាច​អង់គ្លេស ត្រូវបាន​ធ្លាក់​ចេញពី​វគ្គ​៨​ក្រុម​ចុងក្រោយ​នោះ​។ លោក Hodgson បាន​និ​យ​យា​”​ខ្ញុំ​មានការ​សោកស្តាយ នឹង​អ្វិ​ដែរ​បាន​កើតឡើង ប៉ុន្តែ ខ្ញុំ​សង្ឃឹមថា​ក្នុងពេល​ឆាប់ៗ​នេះ​ក្រុម​អង់គ្លេស​នឹង​អាច​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ការប្រកួត​ពានរង្វាន់​ធំ​នេះ​បាន »​។​
​គួរ​បញ្ជាក់ដែរថា កុងត្រា​របស់លោក Hodgson ត្រូវផុត​នៅ​បញ្ចប់​អឺរ៉ូ ខណៈ​បុរស​វ័យ​៦៨​ឆ្នាំ​ដដែល​ប្រកាស​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ រួមជាមួយ​ជំនួយការ​២​រូប​ទៀត​មាន Ray Lewington និង​Gary Neville៕

England-Training