បាល់ទាត់៖យោងតាមគេហទំព័រជាផ្លូវការរបស់ក្លិប Atletico Madrid បានឲ្យដឹងថា ក្លិបនឹងផ្តល់កិច្ចសន្យារយៈពេល១២ខែទៀតសម្រាប់កីឡាករ Fernando Torres បន្ទាប់ពីកុងត្រាផុតកំណត់នោះ។
Torres បានចូលរួមជាមួយក្រុម Atletico Madrid នៅលើប្រាក់កម្ចីជើងពីក្លិប AC Milan កាលពីខែមករាឆ្នាំ ២០១៥ នឹងបានស៊ុតបញ្ចូលទីចំនួន៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួនលើកមុនពេលចុងបញ្ចប់នៃរដូវ កាលឆ្នាំ ២០១៤-១៥ ។
Torres បានថ្លៃងនៅលើគេហទំព័ររបស់ក្រុម Atletico Madrid ថា «ខ្ញុំមានអារម្មណ៍សប្បាយចិតិ្តខ្លាំងណាដែលក្រុមយល់ព្រមបន្តកិច្ចសន្យារយៈពេល១ឆ្នាំទៀតដល់រូបគេនោះ»។
គួរបញ្ជាក់ថា Torres លេងឲ្យក្រុមយុវជន Atletico Madrid តាំងពីអាយុ១១ឆ្នាំ មកម្លេះហើយចូលលេងឲ្យឈុតធំ ក្នុងឆ្នាំ២០០១ មុនពេលចាកចេញទៅ Liverpool ឆ្នាំ២០០៧៕