បាល់ទាត់៖សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Schalke 04 គឺកីឡាករ Leroy Sane បានយល់ព្រមផ្ទេរមកកាន់ក្លិបមេឃខៀវ Manchester City លើលក្ខខណ្ឌផ្ទាល់ខ្លួនមួយ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Schalke 04 រូបនេះបានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្លាស់មកកាន់ក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ពីរសម័យនៅប៉ុន្មានខែចុងក្រោយនេះ។
កីឡាករវ័យ២០ឆ្នាំរូបនេះ បានអះអាងថា រូបគេបានយល់ព្រមចូលរួមជាមួយក្រុមលោក Pep Guardiola លើកិច្ចសន្យារយៈពេល៤ឆ្នាំ ប៉ុន្តែរូបនឹងបន្តនៅក្រុមមួយនេះសិនដើម្បីរងចាំការដេញថ្លៃជាផ្លូវការមួយ។
តាមសារព័ត៌មាន Bild បានចុះផ្សាយឲ្យដឹងថា ក្លិបមេឃខៀវ Man City បានរៀបចំសំណើទៅកាន់ក្លិប Schalke ក្នុងការទិញយកខ្សែប្រយុទ្ធវ័យក្មេង ក្នុងតម្លៃពលកម្ម ៤៦.៥លានផោន ។
គួរបញ្ជាក់ថា Sane ស៊ុតបញ្ចូលទីបានចំនួន៩គ្រាប់ក្នុងការបង្ហាញខ្លួន៤២លើកឲ្យក្លិប Schalke 04 កាលពីរដួវកាលមុន៕