បាល់ទាត់៖ក្លិបកាំភ្លើងធំ Arsenal ត្រៀមលុយ៥០លានផោនដើម្បីដាក់ដេញថ្លៃនាំយកខ្សែប្រយុទ្ធពីក្លិប Inter គឺកីឡាករ Mauro Icardi ប្រសិនបើបរាជ័យក្នុងការចុះលេខាទិញយកខ្សែប្រយុទ្ធ Alexandre Lacazette ពីក្លិប Lyon នោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត the Daily Star។
លោក Arsene Wenger បានអះអាងថា ខ្សែប្រយុទ្ធ Lacazette របស់ក្លិប Lyon គឺជាជម្រើសរើសទីមួយរបស់ក្រុមកាំភ្លើងធំ Arsenal បើទោះបីគេឃើញថាការដេញថ្លៃមួយនៅប្រទេសបារាំងបានបដិសេធចោលចំពោះមុខរួចទៅហើយក៏ដោយចុះ ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្ននេះ កាំភ្លើងធំ Arsenal បានងាបមកប្រជែងជាមួយនឹងក្លិប Napoli ក្នុងការចុះលេខាហត្ថដើម្បីនាំយកកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះដើម្បីមកក្រុមនារដូវក្តៅនេះហើយក៏ជាជម្រើសល្អបំផុតសម្រាប់ក្លិប។
គួរបញ្ជាក់ថា Mauro Icardi បានផ្លាស់ចេញពីក្រុម Sampdoria មកចូលរួមជាមួយក្រុម Inter ក្នុងអំឡុងឆ្នាំ២០១៣និងស៊ុតបញ្ចូលទីបានចំនួន៤៧គ្រាប់ក្នុងការបង្ហាញខ្លួល៨៨លើកឲ្យក្រុម៕