Pacquioa នឹង​ឡើង​សង្វៀន​ម្តងទៀត​នៅ​អាមេរិក​ចុងឆ្នាំ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2016 ក+ ក-

ប្រដាល់​៖​យោងតាម​លោក Michael Koncz ដែល​ជាទី​ភា្ន​ក់​ងារ​របស់ Pacquioa បាន​ថ្លែងប្រាប់ Channel News Asia កាលពី​ម្សិលមិញ​ថា​អតីត​ស្តេច​ប្រដាល់សកល​លំដាប់​ទី​២ ពិភពលោក Manny Pacquiao នឹង​ត្រឡប់​មកកាន់​សង្វៀន​សាជាថ្មី​ម្តងទៀត​ប្រកួត​ទល់នឹង​ជើង​ខ្លាំង​ជនជាតិ​អាមេរិក Jessie Vargas នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ​។​
​លោក Michael Koncz បាន​បន្តថា អតីត​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ពិភពលោក ៨​សម័យ Pacquiao បានប្រកាស​ជាច្រើនលើក​ច្រើនសា ថា​គេ​នឹង​វិល​មកកាន់​សង្វៀន​ប្រដាល់​វិញ នាពេល​ឆាប់ៗ​នេះ ហើយ​ការឡើង​សង្វៀន​សារជាថ្មី​របស់ Pacquiao នឹង​ប៉ះ Vargas ដែល​ធ្លាប់​ប្រកួត​បាន ២៨​ដង ឈ្នះ​២៧​ដង ចាញ់​១​ដង និង​មិនដែល​ស្មើ​ឡើយ​។​
​គួរ​បញ្ជាក់ថា Pacquiao បានប្រកាស​ចូលនិវត្តន៍​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​ដោយ​ពិន្ទុ​ទៅលើ​សត្រូវ​ចាស់​ជនជាតិ​អាមេរិក Timothy Bradley កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ ២០១៦ នៅលើ​សង្វៀន MGM Grand Arena នៅ​អាមេរិក​៕

fn-2016-08-04-13-19-11-1fn-2016-08-04-13-19-11-2