Roberto Martinez ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​របស់​ប៊ែ​ល​ហ្ស៊ិ​ក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2016 ក+ ក-

បាល់ទាត់​៖​សហព័ន្ធ​កីឡាបាល់ទាត់​ប៊ែ​ល​ហ្ស៊ិ​ក​បានប្រកាស​តែងតាំង​លោក Roberto Martinez អតីត​គ្រូបង្វឹក​ក្លឹប Everton ជា​គ្រូ​បង្គោល​ដើម្បី​ជំនួយ​កន្លែង​របស់លោក Marc Wilmots បន្ទាប់ពី​លោក លាឈប់​ពី​តំណែង ក្រោយពី​ដឹកនាំ​ក្រុម​ធ្លាក់​ត្រឺ​ម​វគ្គ ៨​ក្រុម ក្រោម​ថ្វី​ជើង​របស់​ជម្រើសជាតិ​វ៉េ​ល ក្នុង​ព្រឹត្តិការណ៍ Euro 2016 ។​
​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៣​ឆ្នាំ​រូបនេះ ត្រូវបាន​ក្លឹប​ទូកក្តោង Everton លេង​ក្នុង Premier League របស់​អង់គ្លេស​បញ្ចប់​មុខតំណែង​នៅ​ពហុ​កីឡដ្ឋាន Goodison Park កាលពី​ក្នុង​ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ដឹកនាំ​អស់​រយៈពេល​៣​ឆ្នាំ មិន​ឈ្នះ​ពាន​អ្វី​សោះ​។​
​យ៉ាងណាមិញ លោក Martinez និង​ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក លើកដំបូង ប៉ះ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្នុង​មិត្តភាព​អន្តរជាតិ ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខ​៕

MARTINEZ_AP_Croppe_2958726b