Riyad Mahrez បន្ត​កិច្ចសន្យា​ថ្មី​រយៈពេល​៤​ឆ្នាំ​ជាមួយ Leicester
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2016 ក+ ក-

បាល់ទាត់​៖​ខ្សែបម្រើ​ស្លាប​របស់​ក្លិប​កញ្ជ្រោង​ព្រៃ Leicester City កីឡាករ Riyad Mahrez បាន​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៤​ឆ្នាំ​បន្ថែមទៀត​ឲ្យ​ក្រុម​មួយ​នេះ​។​
​កីឡាករ​អន្តរជាតិ​អាល់​ហ្សេ​រី​រូបនេះ ធ្លាប់មាន​ទំនាក់ទំនង​ក្នុង​ផ្លាស់​ចេញពី​ក្លិប​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ឥឡូវនេះ គាត់​បាន​និយាយថា អនាគត​របស់​និង​បន្ត​នៅ​ក្លិប​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League រហូតដល់​ឆ្នាំ​២០២០​។​
Mahrez ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១៧​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​១១​លើកចុងក្រោយ​ជួ​យក​ក្រុម​កញ្ជ្រោង​ឈ្នះ​ពានរង្វាន់​ជើងឯក ក្របខ័ណ្ឌ Premier League ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប ។ Mahrez ក៏បាន​ជាប់​ជា​កីឡាករ​ល្អ​ពី​សមាគម​កីឡាបាល់ទាត់​អាជីព​ប្រចាំឆ្នាំ​នៅ​ចុងរដូវ​កាល​។​
​យ៉ាងណាមិញ លោក Claudio Ranieri បាន​និយាយ​បញ្ជាក់ថា កីឡាករ​ផ្សេងៗ​ជា​ទៀត​បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​មួយ​នេះ​រួចមកហើយ​រួមមាន Wes Morgan , Jamie Vardy, Kasper Schmeichel និង Andy King ជា​ដើម៕

gettyimages-523797994