U-15 កម្ពុជាក្លាយជាម្ចាស់ជើងឯក The Belt and Road Initiative
បាល់ទាត់៖កីឡាករយុវជនថ្នាលអាយុក្រោម១៥ឆ្នាំរបស់សាលាជាតិទន្លេបាទីនៃកម្ពុជាបានក្លាយជាម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍ U15 Boys Football Tournament 2016 ដែលមានចិនធ្វើម្ចាស់បន្ទាប់ពី U-15 កម្ពុជាបានយកឈ្នះក្រុម U-15 Sduchor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផល ៣-២ កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហាក្នុងវគ្គផ្តាច់ព្រ័ត្រ។
៥ប្រកួតនៅទឹកដីចិន មុនឈ្នះជើងឯក ក្រុមយុវជនថ្នាលគោព្រៃកម្ពុជា លេងមិនចាញ់ឡើយ ក្រៅពីឈ្នះ៤ដង និងស្មើ១ដង ដោយមាន វត្តមានកីឡាករលេចធ្លោ សៀង ចន្ធា, ស៊ាន សុភក្រា្ត និង អាត អូនតូច ជាដើម។
បើយោងតាម Facebook Page របស់ FFC បញ្ជាក់ថា ក្រុម U-15 នឹងមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញនាម៉ោង១១ និង៣០នាទីយប់នេះ៕