បាល់ទាត់៖លោក Sam Allardyce បានប្រកាសថាខ្សែប្រយុទ្ធខ្សែប្រយុទ្ធ Wayne Rooney របស់ក្រុមបិសាចក្រហម Manchester United នៅតែជាប្រធានក្រុមរបស់ក្រុមជម្រើសជាតិអង់គ្លេសដដែល។
គ្រួបង្វឹកវ័យ៦១ឆ្នាំរូបនេះ បានក្លាយជាគ្រួបង្វឹកថ្មីរបស់តោកំណាចអង់គ្លេសកាលពីដើមខែមុន ហើយ ការជ្រើសរើសប្រធានក្រុមថ្មីសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសត្រូវបានលោកពន្យារពេល រហូតដល់ការប្រកួតលើកដំបូងក្រោមការដឹកនាំរបស់លោកនៅសប្តាហ៍នេះ ជាមួយក្រុមជម្រើសជាតិស្លូវ៉ាគី។
ពាក្យចចាមអារ៉ាមថាលោក Allardyce នឹងចាប់ផ្តើមយុគសម័យថ្មីសម្រាប់ ប្រធានក្រុមថ្មីប៉ុន្តែអតីតគ្រួបង្វឹកក្រុមឆ្មាខ្មៅ Sunderland បានរក្សាទុកជំនឿលើកីឡាករ Rooney ដែលលោកជឿជាក់ថាគឺជាបុរសល្អបំផុតសម្រាប់តំណែងនេះក្នុងដំណើរចូលរូមការប្រកួតវគ្គជម្រុះ World Cup 2018 ។
លោក Allardyce បានប្រាប់គេហទំព័រផ្លូវការសមាគមកីឡាបាល់ទាត់អង់គ្លេសថា “ខ្សែប្រយុទ្ធ Wayne Rooney នៅតែជាប្រធានក្រុមអង់គ្លេសពីព្រោះឋគាត់មានលក្ខណៈគ្រប់គ្រាន់ក្នុងការបំពេញតួនាទីនេះ »។គាត់គឺជាសមាជិកជាន់ខ្ពស់បំផុតរបស់ក្រុមនេះហើយគាត់ត្រូវបានគោរពយ៉ាងខ្លាំងដោយមិត្តភក្តិរបស់គាត់។ »។
គួរបញ្ជាក់ថា Rooney បានទទួលតំណែងជាប្រធានក្រុមបន្ទាប់ពីកីឡាករ Steven Gerrard ក្រោយការប្រកួត World Cup 2014 ហើយ Rooney បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេស ចំនួន ១១៦ប្រកួត ហើយនៅថ្លៃអាទិត្យនេះ នឹងជួបប្រកួតជាមួយ ស្លូវ៉ាគី នៅ Trnava ៕