បាល់ទាត់៖កីឡាករ Danny Simpson បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League គឺក្រុមកញ្ជ្រោងព្រៃ Leicester City។
កីឡាករវ័យ២៩ឆ្នាំរូបនេះបានធ្លាប់លេងឲ្យក្រុមបិសាចក្រហម Manchester United បានរយៈពេល១ឆ្នាំហើយបានចាកចេញមុនតំណត់ប៉ុន្តែឥឡូវនេះ Simpson ប្តេជ្ញាចិត្តនៅជាមួយ Leicester រហូតដល់ឆ្នាំ ២០១៩ ។
បន្ទាប់ពីបានទទួលជ័យជម្នះលើក្រុម Swansea City កាលពីថ្ងៃសៅរ៍នោះ Simpson បាននិយាយថា”មនុស្សគ្រប់គ្នាដឹងថាខ្ញុំស្រឡាញ់ក្រុម Leicester”«ខ្ញុំចង់ស្នាក់នៅទីនេះ។ វាគឺជាក្រុមល្អ, ខ្ញុំគិតថាយើងនឹងអាចរក្សាតំណែងជើងឯកនេះបាន» ។
គួរបញ្ជាក់ថា Simpson បានផ្ទេរចេញពីក្រុម Queens Park Rangers មកកាន់ Leicester ក្នុងឆ្នាំ ២០១៤ ដើម្បីមកចាប់ដៃគួជាមួយ Riyad Mahrez, Jamie Vardy និង Wes Morgan ក្រោយការដឹកនាំរបស់គ្រូបង្វឹក Claudio Ranieri ៕