បាល់ទាត់៖ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសបារាំង ដែលហៅកាត់ (FFF) បានបើកទ្វារចំហសម្រាប់ខ្សែប្រយុទ្ធ Karim Benzema ក្នុងការវិលត្រឡប់មកចូលជាមួយក្រុមជម្រើសជាតិវិញពេលរឿងក្តីប្រឆាំងនឹងរូបលោកត្រូវបានបញ្ចប់នោះ។
ខ្សែប្រយុទ្ធរូបនេះ ត្រូវបាន FFF ផ្អាកកាលពីខែធ្នូឆ្នាំ ២០១៥ បន្ទាប់ពីត្រូវបានដាក់នៅក្រោមការស៊ើបអង្កេតជាផ្លូវការដោយចៅក្រមសម្រាប់រឿងក្តីមួយដែលបានចោទប្រកាន់ពីរៀបគម្រោង គំរាមយកប្រាក់ពីមិត្តរួមក្រុមជម្រើសជាតិបារាំងឈ្មោះ Mathieu Valbuena ជុំវិញខ្សែអាត់វីដេអូសិច។ ប៉ុន្តែ Benzema បានបដិសេធថា ខ្លួនគ្មានកំហុសទេ។
លោក Noel Le Graet ប្រធាន FFF បាននិយាយថា ខ្សែប្រយុទ្ធនេះ នឹងអាចមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ ប៉ុន្តែអាស្រ័យលើការសម្រេចចិត្តរបស់គ្រូបង្វឹក Didier Deschamps ។ លោក Noel បាននិយាយថា “ខ្ញុំជំទាស់ នឹងទណ្ឌកម្មមួយជីវិត។ Benzema ត្រូវតែឆ្លងកាត់និតិវិធីតុលាការ។
យ៉ាងណាមិញ ខ្សែប្រុយទ្ធ Benzema ពុំទាន់មានការកំណត់ដើម្បីបង្ហាញមុខនៅតុលាការនៅឡើយទេ ៕