បាល់ទាត់៖FIFA ប្រកាសដាក់ពិន័យ ក្លិប Real Madrid និង Atletico Madrid មិនឲ្យទិញដូរកីឡាករដល់ឆ្នាំ២០១៨។
ក្រុមទាំងពីត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើបទប្បញ្ញត្តិរបស់ FIFA ដែលទាក់ទងលើករណីក្លឹបទាំងពីរទិញចូលកីឡាករបរទេសក្រោមអាយុ១៨ឆ្នាំដូចករណីក្លឹប FC Barcelona កាលឆ្នាំ២០១៤ យ៉ាងដូច្នោះដែរ។
ក្រោយ Atletico Madrid និង Real បានប្ដឹងតវ៉ា និងត្រូវបានពន្យារពេលដល់រដូវកាលនេះ ប៉ុន្តែពេលនេះ FIFA បានប្រកាសដាក់ពិន័យជាថ្មីដល់២ឆ្នាំតែម្ដង។
FIFA បានចេញសេចក្ដីថ្លែងការណ៍ថា៖ “គណៈកម្មាធិការបណ្ដឹងឧទ្ធរណ៍របស់ FIFA បានសម្រេចបដិសេធការប្ដឹងតវ៉ារបស់ក្លឹប Atletico Madrid និង Real Madrid ការដោះដូរកីឡាករពីរទីផ្សារដោះដូរខាងមុខគឺ ខែមករា ឆ្នាំ២០១៧ និងរដូវក្ដៅខែកក្កដាឆ្នាំ២០១៧។
ដូច្នេះមានន័យថា Real និង Atletico នឹងមិនអាចទិញកីឡាកររហូតដល់ឆ្នាំខែមករា ឆ្នាំ២០១៨៕