Barcelona គ្រោង​ផ្តល់​កុងត្រា​ថ្មី​ពេញ​មួយជីវិត​សម្រាប់ Lionel Messi
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2016 ក+ ក-

​បាល់ទាត់​៖​ប្រធាន​ក្លិប​អ្ន​មានបុណ្យ Barcelona លោក Josep Maria Bartomeu បានប្រកាសថា ក្លិប​នឹង​ផ្តល់​កុងត្រា​ថ្មី​ដល់​កីឡាករ Lionel Messi រហូតដល់​មួយជីវិត និង​ចង់​កីឡាករ​រូបនេះ​នៅ​លេង​ជាមួយនិង​ក្រុម​មួយ​នេះ​រហូតដល់​ចូលនិវត្តន៍​ពី​អាជីព​ជា​អ្នក​បាល់ទាត់​តែម្តង​។​
​ការចរចា​កិច្ចសន្យា​ជាមួយ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​លើ​កិច្ចសន្យា​ថ្មី​សម្រាប់​អនាគត​របស់​កីឡាករ​រូបនេះ​ដើម្បី​បន្ត​ស្នាក់នៅ​ជាមួយ Barcelona ជា​រៀងរហូត ប៉ុន្តែ​កិច្ចសន្យា​របស់ Messi ជាមួយនិង​ក្រុម Barcelona នាពេល​បច្ចុប្បន្ន​នឹង​ផុតកំណត់​នៅ​ខែមិថុនា​ឆ្នាំ ២០១៨ ខាងមុខនេះ ហើយ Messi ក៏មាន​គម្រោង​នឹង​បន្ត​កុងត្រា​ថ្មី​ឆាប់ៗ​។​
​ប្រធាន​ក្លិប​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៥៣​ឆ្នាំ​រូបនេះ បាន​និយាយប្រាប់​ទូរទស្សន៍ ESPN ថា​៖ “Messi ចង់​នៅ​ជាមួយ Barcelona ប៉ុន្មាន​ឆ្នាំ​ក៏បាន​ដែរ អាស្រ័យ​លើ​គាត់​។ គាត់​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​លេង​ឲ្យ Barca​។ យើង​រីករាយ​ណាស់ ដែលមាន​គាត់​…​គាត់​សំខាន់​ណាស់​សម្រាប់​ក្លឹប និង​សម្រាប់​អ្នកគាំទ្រ​”​។​
Bartomeu បានបញ្ជាក់ “​យើង​នឹង​ពិភាក្សាគ្នា​ជាមួយ Messi នៅ​ខែក្រោយ​។ គាត់​ដឹងខ្លួន​ហើយ​ថា គាត់​មាន​កុងត្រា​នៅទីនេះ​ជា​រៀងរហូត​…​គ្មាន​ពេល​កំណត់​សម្រាប់​គាត់​ទេ ប៉ុន្តែ​ពេលវេលា​កំណត់​គឺ​អាស្រ័យ​លើ​គាត់​តែប៉ុណ្ណោះ​៕

lionelmessi-cropped_576m4dfiddrn1w40uaw2i10o9