បាល់ទាត់៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កីឡាករ Sergio Aguero បានយល់ព្រមបន្តអនាគតរយៈពេលវែងរបស់គាត់ជាមួយនិងក្លិប Manchester City ដោយការចុះហត្ថលេខាលើកិច្ចសន្យាថ្មី រយៈពេល៤ឆ្នាំ ។
កីឡាសញ្ជាតិអាហ្សង់ទីនរូបនេះ បានបង្ហញទម្រង់លេងយ៉ាងល្អក្រោយការដឹកនាំរបស់លោក Pep Guardiola ដែលស៊ុតបញ្ចូលទីបានចំនួន៩គ្រាប់ក្នុងរយៈពេល៥ប្រកួតដំបូងរបស់លោក។
Aguero បច្ចុប្បន្ននេះកំពុងតែជាប់បំរាមចំនួនបីប្រកួត នៅពេលដែលកីឡាកររូបនេះ បានវាយកែងទៅលើកីឡាករ Winston Reid របស់ West Ham United កាលពីចុងសប្តាហ៍មុន។
ឥឡូវនេះលោក Guardiola បានអះអាងថា កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងចុះកិច្ចសន្យាជាផ្លូវការជាមួយក្រុមនៅសប្តាហ៍នេះដើម្បីធានាពីអនាគតរបស់គាត់នៅកីឡាដ្ឋាន Etihad Stadium រហូតដល់ឆ្នាំ ២០២០។
គួរបញ្ជាក់ថា Aguero បានផ្ទេរចេញពីក្រុម Atletico Madrid មកចូលជាមួយនិងក្រុម Man City ក្នុងតម្លៃ៣៨លានផោន លើកិច្ចសន្យារយៈពេល៥ឆ្នាំ៕