Mourinho អាច​នឹង​លក់ Rooney ចេញ​នៅ​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2016 ក+ ក-

​បាល់ទាត់​៖​អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho គ្រោង​នឹងធ្វើ​ការកែទម្រង់​លេង​ទ្រង់ទ្រាយ​ធំ​មួយ​ជាពិសេស​អាច​នឹង​លក់​ប្រធាន​ក្រុម Wayne Rooney ចេញ​នា​រដូវក្តៅ​ឆ្នាំ​២០១៧​នេះ ។​នេះ​បើ​យោងតាម​ចេញផ្សាយ​របស់​កាសែត The Sun​។​
​តាម​ប្រភពព័ត៌មាន​ខាងលើ​បាន​អះអាងថា ដើម្បី​លក់​កីឡាករ Rooney ចេញ​បាន​ស្រួល​នោះ​លោក Mourinho សុខចិត្ត​ដាក់​តម្លៃ​ផ្ទេរ​ទាប​បំផុត ។ ម្យ៉ាងទៀត គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ រូបនេះ​នឹង​ទិញ​កីឡាករ​ខ្សែ ប្រយុទ្ធ​របស់​ក្លឹប Real Madride គឺ​កីឡាករ​សញ្ជាតិ​វែ​ល Gareth Bale មក​ជំនួស Rooney វិញ ។​
​គ្រាន់តែ​បែកធ្លាយ​ថា​លោក Mourinho ចង់​លក់ Rooney នោះ​មាន​ក្លឹប​បាល់ ទាត់​ធំៗ​របស់​ប្រទេស​ចិន ដីគោក និង អា​មេ​រិ ហ៊ាន​ផ្តល់​តម្លៃ​ខ្លួន ខ្ពស់​សម្រាប់​ខ្សែប្រយុទ្ធ​រូបនេះ​។​ម្យ៉ាងទៀត​ម្ចាស់​ក្លឹប​ចាស់​របស់ Everton ក៏មាន​បំណង​ចង់បាន Rooney ត្រឡប់​ចូលមក​លេង​វិញ​ផងដែរ ។​
​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ Rooney នៅជាប់​កុងត្រា​ជាមួយ Man Utd រយៈពេល ៣ ឆ្នាំ​ទៀត ដោយ​ទទួលបាន​ប្រាក់​រហូត​ទៅដល់​៣០ ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍​ឯ​ណ្ណោះ​៕

wayne-rooney-jose-mourinho_z5f1opjd8xv81u2et8bpau9qp