Messi នឹង​អវត្តមាន​៣​សប្តាហ៍​សម្រាប់ Barcelona
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​ពី​ក្រុម​អ្នកមាន​បុណ្យ FC Barcelona បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​ព​ពេញ​ដោយ​ឥទ្ធិពល​កីឡាករ Lionel Messi អាច​និង​អវត្តមាន​ឲ្យ​ក្រុម​អ្នកមាន​បុណ្យ ជាច្រើន​សប្ត​ហ៍​ដោ​យស​សារ​បញ្ហា​របួស​សាច់ដុំ​ក្រលៀន​ខាងឆ្វេង​។​
​កីឡា​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​រងរបួស​របួស​សាច់ដុំ​ក្រលៀន​ខាងឆ្វេង កាលពី​យប់មិញ​ដោយ​ប៉ះទង្គិច​គ្នា​ជាមួយនិង​កីឡាករ Diego Godin របស់​ក្រុម Atletico Madrid និង​ត្រូវ​ដូរ​ចេញ​នៅ​នាទី​៥៩ ។​
Barcelona បាន​ចេញមក​បញ្ជាក់ថា Messi នឹងត្រូវ​សម្រាក​ព្យាបាល​របួស​រយៈពេល​៣​សប្ដាហ៍​។ ដូច្នេះ Messi នឹង​អវត្តមាន​ពី​ការប្រកួត​ប៉ះ Sporting Gijon នៅ La Liga, Borussia Monchengladbach នៅ UEFA Champions League សប្ដាហ៍​ក្រោយ និង​ប៉ះ Celta Vigo នៅ​ដើមខែ​តុលា​ផងដែរ​៕

images3