FIFA ចង់​ឲ្យ​មាន​ដល់​៤៨​ក្រុម​សម្រាប់​ការប្រកួត World Cup
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

​បាល់ទាត់​៖​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA លោក Gianni Infantino មាន​និយាយថា លោក​មានបំណង​ចង់​បង្កើន​ចំនួន​ក្រុម​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ World Cup ពី​៣២​ដល់​៤៨​ក្រុម​។​
​បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ​៤៦​ឆ្នាំ​រូបនេះ ធ្លាប់បាន​លើកឡើង​មុនពេល​គាត់​ក្លាយជា​ប្រមុខ​ដឹកនាំ FIFA លោក​នឹង​បង្កើន​ចំនួន​ក្រុម​ជម្រើសជាតិ​ទៅ World Cup ដល់​៤០​ក្រុម តែ​ពេលនេះ​លោក​គិតថា ចំនួន​៤៨​ក្រុម​ហាក់ដូចជា​ជម្រើស​ល្អ​ជាង​។​
​រូបមន្ត​ថ្មី​ខាងលើ​របស់ Infantino មិន​ខុសពី​ការប្រកួត World Cup មុនៗ​ប៉ុន្មាន​ទេ ពោលគឺ​ក្នុង​៤៨​ក្រុម​នេះ មាន​១៦​ក្រុម​ត្រូវ​ជម្រុះ​ចេញ​នៅ​វគ្គ​ចាញ់​ធ្លាក់ ( knockout) មុន​ពេលដែល​ឈានទៅ​វគ្គ​ចែក​ពូ​ល​ដែលមាន​៣២ ក្រុម​ដូច World Cup មុនៗ​។ លទ្ធផល​នៃ​ការសម្រេចចិត្ត​យ៉ាងណា​នោះ​ត្រូវ​រង់ចាំ​រហូតដល់​ការបើក​កិច្ចប្រជុំ​របស់ FIFA នៅ​ខែមករា​ឆ្នាំក្រោយ​៕

infantino-gianni022716-getty-ftrjpg_kbs75rsitn7f1l8rx5f8za9zk