បាល់ទាត់៖អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Luis Suarez បានឈ្នះពានរង្វាន់ស្បែកជើងមាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយពីស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងតំបន់អឺរ៉ុបកាលពីរដូវកាលមុនឲ្យក្រុមអ្នកមានបុណ្យ Barcelona។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានផ្ទេរចេញពីក្រុមហង្សក្រហម Liverpool ផ្លាស់មកកាន់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងអំឡុងឆ្នាំ២០១៤ បានស៊ុតបញ្ចូលទីចំនួន ៤០ គ្រាប់ក្នុងក្របខ័ណ្ឌ La Liga រដូវកាលមុន ខណៈដែលក្រុមរបស់លោក Luis Enrique ផ្តួល Real Madrid លើកពានលីកកំពូលអេស្ប៉ាញនេះ។
ក្រោយពីទទួលពានរង្វាន់ស្បែកជើងមាស នៅទីក្រុង Barcelona រូចនោះ Suarez បាននិយាយថា ខ្ញុំមិនដែលស្រមៃថានឹងក្លាយជាសមាជិកលេចធ្លោបំផុតនៃខ្សែប្រយុទ្ធដ៏កំពូលម្នាក់នោះឡើយ។ “ខ្ញុំមិនបានស្រមៃឃើញខ្លួនឯងក្លាយជាអ្នកស៊ុតចូលទីដ៏កំពូលនោះទេ។ ខ្ញុំគ្រាន់តែគិតអំពីការក្លាយជាជើងឯក និងឈ្នះ Champions League តែប៉ុណ្ណោះ”៕