Barcelona នឹងចំណាយប្រាក់​ដើម្បី​បង្កើត Messi ជំនាន់​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2016 ក+ ក-

​បាល់ទាត់​៖​នាយក​បច្ចេកទេស​រប​ស់​ក្រុម​អ្នកមាន​បុណ្យ Barcelona លោក Albert Soler និយាយថា ក្រុម​គ្រោង​បង្កើន​ទឹកប្រាក់​ដែល​ធ្លាប់​ចំណាយ​១,១​លាន​ផោន​ក្នុង​មួយឆ្នាំ​ទៅលើ​ថ្នាល​បណ្តុះ​កីឡាករ​នឹងត្រូវ​បង្កើន​ទ្វេដង​រហូតដល់​២,៦​លាន​ផោន ក្នុង​គោលបំណង​ស្វែងរក​កីឡាករ Lionel Messi និង Andres Iniesta ជំនាន់​ថ្មី​។​
​ថ្នាក់​បណ្តុះបណ្តាល​កីឡាករ La Masia របស់​ក្លឹប Barcelona នេះ​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ស្វែងរក​ជោគជ័យ​សម្រាប់​ក្លឹប​ជាង​មួយ​ទសវត្សរ៍​មកហើយ​។ ដោយ Barccelona មើលឃើញ​ពី​ការធ្លាក់ចុះ​នៃ​កីឡាករ​មាន​ទេពកោសល្យ​នៅក្នុង​ស្រុក​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ។​
​លោកនាយក​បច្ចេកទេស​របស់​ក្រុម​បានបញ្ជាក់​ប្រាប់ថា “​នេះ​គឺជា​អ្វីដែល​អ្នក​មិនដែល​ឃើញ​នៅក្នុង​ក្រុម​ធំៗ ដូចជា Chelsea, Man Utd, PSG ឬ Real Madrid ជាដើម​នោះ​”​។ គោលបំណង​គឺ​ចង់​បង្កើន​កម្រិត​កីឡាករ​អាជីព​និង​ដើម្បី​ជួយ​កីឡាករ​វ័យក្មេង​របស់​ក្រុម​៕

maxresdefault1