Rooney ត្រូវ​គ្រូបង្វឹក​ដកតំណែង​ពី​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2016 ក+ ក-

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​របស់​ក្លឹប​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney ត្រូវបាន​គ្រូបង្វឹក​បណ្ដោះអាសន្ន​ជម្រើសជាតិ​អង់គ្លេស លោក Gareth Southgate ដក​ចេញពី​តំណែង​ប្រធាន​ក្រុម​។​
​យោងតាម​សារព័ត៌មាន The sun បាន​ផ្សាយ​ការសម្រេច​ដកតំណែង​នេះ​បន្ទាប់ពី​កីឡាករ​រូបនេះ​ផឹក​គ្រឿង​ស្រវឹង​ជ្រុល ខុស​នឹង​វិន័យ​របស់​ក្រុម ក្នុង​ពិធីជប់លៀង​មួយ អំឡុងពេល​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​កាលពី​ថ្ងៃអាទិត្យ​។​
​ដោយឡែក​បើតាម​សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) បាន​ឲ្យ​ដឹងថា គ្រូបង្វឹក Southgate បាន​ប្រាប់​ឲ្យ​កីឡាករ​អង់គ្លេស​ទាំងអស់ រួមទាំង​ប្រធាន​ក្រុម Rooney ប្រញាប់​ចូល​គេង ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ បែរជា​លួច​ទៅ​ចូលរួម​ពិធីជប់លៀង​អាពាហ៍ពិពាហ៍​រហូតដល់​ម៉ោង​៥​ជិត​ភ្លឺ នៅ​សណ្ឋាគារ The Grove ថែមទាំង​ត្រូវបាន​គេ​ថត​ជាប់ផឹក​ស្រវឹង​ជាមួយ​ស្រីៗ​២​នាក់​ទៀតផង​។​
​គួរ​បញ្ជាក់ថា FA គ្រោង​នឹង​ប្រកាស​តែងតាំង​លោក Southgate ជា​គ្រូបង្វឹក​ក្រុម​អង់គ្លេស​ផ្លូវការ​នៅ​ចុងខែ​នេះ​៕

rooneyftenglandcoach_largerooneydrunkftgirls_large