គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាច​នឹង​លាឈប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2016 ក+ ក-

​បាល់ទាត់​៖​លោក Lee Taehoon គ្រូវ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​គ្រូ​មួយរូប​ជួយ​ក្រុម​កម្ពុជា​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​ជាច្រើន​នាពេល​កន្លងមកនេះ​បានប្រកាសថា លោក​អាច​នឹង​ឈប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ហើយ​។​
​ការប្រកាសរ​ស់លោក Lee ក្រោយពី​ការវិលត្រឡប់​មកពី​ការប្រកួត AFF Suzuki Cup ដោយ​លោក​អះអាងថា ក្រុម​កីឡាករ​មិន​ព្រមស្ដាប់ និង​បង្កកំហុស​ដដែលៗ ប៉ុន្មាន​ប្រកួត​មកនេះ​។​
​លោក Lee បាន​បញ្ជាក់ថា ក្នុងការ​ប្រកួត AFF Suzuki Cup កន្លងទៅ​នៅ​វគ្គ​ចែក​ពូ​ល​នេះ កីឡាករ​កម្ពុជា​ទាំងអស់ មានតែ​២​ទៅ​៣​នាក់​ទេ ដែលមាន​កម្លាំង​លេង​ពេញ​ល្អ ក្រៅពីនោះ​សុទ្ធ​ខ្សោយកម្លាំង​ទាំងអស់ ដោយ​ពួកគេ​ហាក់​មិនបាន​ថែរក្សា​សុខភាព​ទាល់តែសោះ​ក្រោយពី​បានជា​ប់​ឡើងទៅ​វគ្គ​ចែក​ពូ​លម​ក​នោះ​។ ទន្ទឹម​នោះ​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​នេះ រំពឹងថា នៅពេល​ក្រោយ កីឡាករ​កម្ពុជា​អាច​នឹង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់ខ្លួន កុំឱ្យ​នៅតែ​ដដែលៗ​ទៀត​។​
​គួរ​បញ្ជាក់ថា លោក Lee Taehoon នឹង​អស់​កុងត្រា​ជាមួយ​ក្រុម​ជម្រើសជាតិ​នៅ​ខែធ្នូ​ឆ្នាំ​២០១៦​នេះហើយ​។ ទោះបីយ៉ាងណា​លោក​បញ្ជាក់ថា ទោះជា​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ចង់​បន្ដ​កុងត្រា​ឱ្យ ក៏​លោក​ប្រហែល​មិន​ព្រម​ទៀត​ដែរ ព្រោះតែ​កីឡាករ​កម្ពុជា​ទាំងអស់​ហាក់​មិន​ព្រមស្ដាប់​ការណែនាំ​របស់គាត់​ទាល់តែសោះ​៕

lee-th