Lee Tae Hoon៖​កីឡាករ​កម្ពុជា​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​របស់ខ្លួន បើ​ចង់​ជួយ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​បាល់ទាត់​៖​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នៅតែ​មិន​បញ្ចេញ​នូវ​អ្វីដែល​លោក ធ្លាប់បាន​និយាយថា កីឡាករ​កម្ពុជា​ដល់ពេល​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​អាក្រក់​របស់ខ្លួន ប្រសិនបើ​ចង់​ជួយ​ជាតិ លើ​វិស័យ​បាល់ទាត់ ។ ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​ទេ​ថា តើ​ទម្លាប់​អាក្រក់​របស់​កីឡាករ​រួមមាន​អ្វីខ្លះ​? ។​
​យ៉ាងណាក៏ដោយ លោក Lee Tae Hoon បញ្ជាក់ថា លោក​នឹង​ផុត​កុងត្រា​ត្រឹម​ឆ្នាំ​២០១៦​នេះ​។ បន្ទាប់ពី​លោក​បានចាប់ផ្ដើម​ចុះ​កុងត្រា​ជាមួយ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​កាលពី​ឆ្នាំ​២០១៣​។ ប៉ុន្តែ​លោក​ថា មុន​សម្រេចចិត្ត​ត​កុងត្រា ឬ​ត្រូវ​បញ្ចប់​នោះ​មាន​បញ្ហា​ចំនួន ៣ ចំណុច​ដែល​លោក​ធ្វើការ​បង្ហាញជូន​រួមមាន​៖
១-​បញ្ហា​អ្នក​លួច​បន្លំ​ប្រើ​ឈ្មោះ​របស់លោក​បង្កើត​គណ​នី​ហ្វេ​ស​បុក​ក្លែងក្លាយ សរសេរ​តែ​រឿង​មិន​ពិត​ដែល​លោក​មិន​បានដឹង​។​
២- លោក​កំពុង​ពិភាក្សា​ជាមួយ FFC (​សហព័ន្ធ​បាល់ទាត់​កម្ពុជា​) ជុំវិញ​បញ្ហា​កុងត្រា​របស់លោក​។ លោក​បញ្ជាក់ថា បើ​លោក​មិន​ចង់​នៅ​បន្ត លោក​មិន​ពិភាក្សា​ជាមួយ​សហព័ន្ធ​នោះទេ​។​
៣- កីឡាករ​ជម្រើសជាតិ​កម្ពុជា ដល់ពេល​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​របស់ខ្លួន ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​មានការ​រីកចំរើន​។ លោក នឹង​បង្ហាត់​ប្រសិនបើ​កីឡាករ​ព្រម​កែប្រែ​កំហុស​ដដែល​កន្លងមក ប៉ុន្តែ​លោក​ក៏ នឹងមិន​បន្ត​បង្ហាត់​ប្រសិនបើ​កីឡាករ​ទាំងអស់​មិន​ព្រម​កែប្រែ​កំហុស​ដដែល​ទាំងនោះ ៕

coach-lee-tae-hoon-interview_large