បាល់ទាត់៖ក្រុមឥន្ត្រីខៀវ Crystal Palace បានប្រកាសបណ្តេញលោក Alan Pardew ចេញពីអ្នកចាត់ការទូទៅកាលពីថ្ងៃព្រហស្បត៍ម្សិលមិញនេះបន្ទាប់ពីដឹកនាំក្រុមកអស់រយៈពេល២ឆ្នាំកន្លងមកមិនសូវទទួលបានជោគជ័យនោះ ។
Crystal Palace កំពុងស្ថិតនៅលំដាប់ទី១៧ នៃក្របខណ្ឌ Premier League និង ឈរលើតំបន់កាត់ចោលត្រឹមមួយពិន្ទុ ក្រោយឈ្នះតែមួយលើកក្នុងចំណោម១១ប្រកួត។
លោក Steve Parish សហម្ចាស់ក្លិប ឥន្ទ្រីខៀវលើកឡើងថា បទពិសោធដ៏ជោគជាំរបស់បុរសជនជាតិអង់គ្លេសរូបនេះមិនមានប្រសិទ្ធិភាពឡើយ។ ដូច្នេះ ត្រូវតែមានការផ្លាស់ប្ដូរ។
តាមរបាយការណ៍ចុងក្រោយរបស់ក្រុមឥន្ទ្រីខៀវ បានឲ្យដឹងថា ក្រុមអាចនឹងមានទំនាក់ទំនងជាមួយ អតីតអ្នកចាត់ការជម្រើសជាតិអង់គ្លេស Sam Allardyce ដើម្បីមកជំនួសកៅអីលោក Pardew។
គ្រូបង្វឹកវ័យ៦២ឆ្នាំរូបនេះ ពុំទាន់មានកៅអីអង្គុយទេចាប់តាំងពីរបូតតំណែងក្នុងក្រុមជម្រើសជាតិអង់គ្លេស កាលពីប្រមាណ៣ខែមុនដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និង ក្រោយដឹកនាំបានត្រឹមមួយប្រកួត។
គួរបញ្ជាក់ថា អតីតគ្រូបង្វឹក West Ham United និង Newcastle United ខាងលើចូលមកកាន់តំណែងនៅកីឡដ្ឋាន Selhurst Park កាលពីខែមករា ឆ្នាំ២០១៥៕