កិច្ចពិភាក្សា​កុងត្រា​ថ្មី​ជាមួយ Messi និង Barcelona ត្រូវ​ជាប់គាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​ការ​ឲ្យ​ពី​ក្លិប​អ្នកបុណ្យ​បានបញ្ជាក់​ថា ការចរចារ​កិច្ចសន្យា​ថ្មី រវាង​កីឡាករ Lionel Messi និង​ក្លឹប Barcelona បាន​ជាប់គាំង ទោះបីជា​ក្លឹប​បំណង​ឲ្យ​កីឡាករ​រូបនេះ​ព្រមព្រៀង​នឹង​កិច្ចសន្យា​ឲ្យ​បាន​មុន​ខែមីនា​ក៏ដោយ​។​
​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​កិច្ចសន្យា​របស់គេ​នៅសល់ រហូតដល់​ឆ្នាំ​២០១៨​នៅ​ពហុកីឡាដ្ឋាន Nou Camp ហើយ​ត្រូវគេ​ជឿថា កីឡាករ​រូបនេះ​បាន​ច្រានចោល​កិច្ចព្រមព្រៀង​ថ្មី​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​តាម​ការចេញផ្សាយ​រប​ស់កា​សែត Marca បាន​ឲ្យ​ដឹងថា ប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu ចង់​ធ្វើ​ឲ្យ Messi ក្លាយជា​កីឡាករ​បាល់ទាត់​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​។​
​ការ​លើកឡើងថា កិច្ចប្រជុំ​ផ្លូវការ​រវាង Messi និង​ក្លឹប Barcelona មិនទាន់មាន​នៅឡើយ​ទេ​គឺ​ភាគី​ទាំង​ពីរបាន​ទាក់ទង​គ្នា​តាមរយៈ​ទូរស័ព្ទ​ប៉ុណ្ណោះ​។​ប៉ុន្តែ​ការលើកឡើង​នេះ កើតឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា មិត្ត​រួម​ក្រុម Neymar សង្ឃឹមថា Messi នឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី និង​បន្ត​អាជីព​ដ៏​ជោគជ័យ​នៅ​ក្របខណ្ឌ La Liga បន្តទៀត​។​
Neymar បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​រំពឹងថា Messi នឹង​បន្ត​នៅ​ជាមួយ​ក្រុម​របស់លោក Luis Enrique ទៀត​ទោះបី​ជាមាន​ពាក្យ​ចចាមអារ៉ាម​ថា Messi ប្រហែលជា​ចាកចេញ​នៅពេល​កិច្ចសន្យា​បច្ចុប្បន្ន​ផុតកំណត់​ក៏ដោយ​។​
​គួរ​បញ្ជាក់ថា Barcelona និង​ត្រូវ​ប៉ះ Villarreal នៅ​ថ្ងៃទី​៨ ខែមករា នៅក្នុង ក្របខ័ណ្ឌ La Liga ក្រោយពេល​ចូលឆ្នាំថ្មី​៕

3b82cdc000000578-0-image-a-2_1482475806410