Man Utd ផ្តល់​កុងត្រា​ថ្មី​​១​ឆ្នាំ​បន្ថែមទៀត​ដល់ Fellaini
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2017 ក+ ក-

បាល់ទាត់​៖​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បានសម្រេច​ចិត្ត​ក្នុង​ការបន្ត​កិច្ចសន្យា​ជាមួយនឹង​កីឡាករ Marouane Fellaini ក្នុង​រយៈពេល​១​ឆ្នាំ​បន្ថែមទៀត​។ នេះ​បើ​យោងតាម​របាយការណ៍​មួយ​ពី​ក្រុម​។​
​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ អាច​នឹង​យល់ព្រម​បន្ថែម​កុងត្រា​រយៈពេល​១២​ខែ​ទៀត បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​៤​ឆ្នាំ​ពេល​ផ្ទេរ​ចេញពី​ក្លិប Everton ក្នុង​ឆ្នាំ ២០១៣ ខណៈដែល​លោក Mourinho ត្រូវបាន​គេ​និយាយថា​គឺជា​អ្នកបង្ក​ឲ្យ​មាន​កុងត្រា​សម្រាប់ កីឡាករ​នេះ​រួចទៅហើយ​។​
Fellaini បាន​ព្យាយាម​ឈ្នះ​លើ​អ្នកគាំទ្រ​របស់ Man Utd អំឡុងពេល គាត់​មកដល់ ទឹកដី Old Trafford ត្រូវបាន​គេ​មើលឃើញថា​គឺជា​ផ្នែក​មួយ​ដែល​នៅ​សេសសល់​ចុងក្រោយ​លោក David Moyes ដែល​នាំយកមក​ពេលដែល​គាត់​នៅ​ដឹកនាំ​ក្លិប​នេះ​។​
​ទោះជា​យ៉ាងណា​កីឡាករ​អន្តរជាតិ​បែលហ្ស៊ិក​បាន​គេ​ឃើញ ថា​គ្រាប់​ដំបូង​របស់ខ្លួន​ពេល​យកឈ្នះ​ក្រុម Hull City កាលពី​ថ្ងៃ​អង្គារ ត្រូវបាន​គេ អះអាងថា​គាត់​អាច​ត្រូវបាន​ផ្តល់ជូន​កិច្ចសន្យា​រយៈពេល​វែង​ខ​ណៈ​ដែល​កុងត្រា​របស់គាត់​នៅសល់​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​
​យ៉ាងណាមិញ Juan Mata ក៏បាន​ចូលរួមចំណែក​ជួយ​ឲ្យ Man Utd អាច​នឹងមាន​ឱកាស​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ EFL Cup ជា​លើកដំបូង​ក្រោម​ការដឹកនាំ​រប​សើ​លោក Jose Mourinho ផងដែរ​៕

marouane-fellaini