បាល់ទាត់៖អ្នកចាត់ការក្រុម Manchester United លោក Jose Mourinho បានអះអាងថា លោកនឹងមិនហាមឃាត់ Wayne Rooney ទេប្រសិនបើប្រធានក្រុមរូបនេះសម្រេចចិត្តផ្លាស់ទៅលេងនៅប្រទេសចិននោះ។
នាពេលអនាគតកីឡាករវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានក្លាយជាចំណុចមកពិភាក្សានៅរបស់ក្លិបនៅរដូវកាលនេះ បន្ទាប់ពី Rooney មិនសូវបានបង្ហាញខ្លួនជាជម្រើសដំបូងក្រោយការដឹកនាំរបស់លោក Mourinho នៅ Old Trafford ។
Rooney បានស៊ុតគ្រាប់ទី២៥០របស់ខ្លួននៅឲ្យ Man Utd ពេលតាមបានស្មើជាមួយក្រុម Stoke City កាលពីថ្ងៃសៅរ៍ និង
ត្រូវបានរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ពីក្រុម Guangzhou Evergrande និង Beijing Guoan ផងដែល។
ក្លឹបជើងឯក Guangzhou Evergrande និងក្លឹប Beijing Guoan នៅក្របខណ្ឌ Chinese Super League របស់ចិនបានត្រៀមផ្តល់ប្រាក់ឈ្នួល៧០០.០០០ផោនក្នុងមួយសប្តាហ៍ដើម្បីអូសទាញ Rooney ឲ្យចាកចេញពី Man Utd នៅរដូវក្តៅនេះ។
កាសែត The Mirror បានដកស្រង់សម្តីលោក Mourinho ថា Rooney ប្រហែលជាយល់ព្រមចាកចេញ ពីព្រោះខ្លួនលែងក្លាយជាជម្រើសទី១ក្រោមការដឹកនាំរបស់លោកទៀតហើយ។ លោក Mourinho បាននិយាយថា ការសម្រេចចិត្តយ៉ាងណានោះគឺអាស្រ័យលើ Rooney។
Mourinho បានបន្តថា “វាអាស្រ័យលើគាត់។ ខ្ញុំមិនចូលចិត្តរិះគន់កីឡាករ ដែលសម្រេចចិត្តទៅលេងនៅចិនទេ។ វាគឺជាឆាកជីវិតរបស់ពួកគេ។ វាគឺជាការរៀបចំឆាកជីវិត និងជាការរៀបចំអាជីពរបស់ពួកគេ”៕