បាល់ទាត់៖ខ្សែបម្រើក្រុមហង្សក្រហម Liverpool កីឡាករ Philippe Coutinho ត្រូវបានគេរាយការណ៍ថា ជិតឈានដល់ការបន្តកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំបន្ថែមទៀតជាមួយនិងក្លិបនេះ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានក្លិបធ្វើការចរចាដើម្បីបន្ថែមការស្នាក់នៅ នៅកីឡាដ្ឋាន Anfield បន្តបើទោះបីជា Coutinho នៅសល់កិច្ចរយៈពេល៣ឆ្នាំនៅលើកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នរបស់គាត់ក្នុងគោលបំណងដើម្បីទប់ស្កាត់ការចាប់អារម្មណ៍ពីក្លិប Barcelona ។
តាមវេបសាយរបស់ក្លិបបានបង្ហើប ថាការពិភាក្សាបានដំណើរការយ៉ាងល្អរួចទៅហើយជាមួយ Coutinho។ កីឡាករប្រើស៊ីលរូបនេះក៏មានឆន្ទៈក្នុងការដាក់ប៊ិចចុះហត្ថលេខលើកុងត្រាថ្មី យៈពេល៥ឆ្នាំ ដើម្បីរក្សាគាត់នៅ Anfield រហូតដល់ឆ្នាំ ២០២២ ខណៈដែលមានក្លិបជាច្រើនកំពុងតែចាប់អារម្មណ៍និងផ្តល់ជូនតម្លៃពល ខ្ពស់បំផុតរបស់ក្លិបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួរបញ្ជាក់ថា Philippe Coutinho ស៊ុតបញ្ចូលទីបានចំនួន៦គ្រាប់សម្រាប់ក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះនិងការបង្ហាញខ្លួនចំនួន ៣៤ ក្នុងចំណាម១៦៣ប្រកួតចាប់តាំងពីផ្ទេរពីក្លិប Inter Milan ក្នុងខែមករាឆ្នាំ ២០១៣៕