បាល់ទាត់៖សហព័ន្ធបាល់ទាត់អង់គ្លេស(FA)បានសម្រេចចិត្តដាក់ពិន័យគ្រូប្វឹងក្លឹបញញួរធំ West Ham លោក Slaven Bilic និងជំនួយការលោក Nikola Jurcevic ក្នុងម្នាក់៨០០០ផោន ក្រោយពីបានសារភាពនូវកំហុលឆ្គងដែលខ្លួនបានប្រព្រឹត្តក្នុងអំឡុងពេលការប្រកួតជាមួយក្លឹប West Brom នៅកីឡដ្ឋាន London កន្លងទៅ។
លោកអាជ្ញាកណ្តាល Michael Oliver បានបណ្តាញ Slaven Bilic ចេញពីតំបន់បច្ចេកទេសក្រោយប្រើអំពើហឹង្សាដោយបានបោកមេក្រូទូរទេស្សន៍ទៅនឹងដីក្រោយការតាមស្មើរបស់ក្រុមភ្ញៀវ West Brom នៅកីឡដ្ឋាន London Stadium នៅចុងម៉ោង។
FA បានបញ្ជាក់ថា បន្ទាប់ពីបានបើកការស៊ើបអង្កេតយ៉ាងល្អិតល្អនអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកចំពោះអំពើហឹង្សានេះ ទើប FA បានសម្រេចចិត្តចេញសេចក្តីប្រកាសដាក់ពិន័យជាប្រាក់ និងមិនឲ្យចូលបញ្ជាកូនក្រុមនៅក្នុងការប្រកួត Premier League ជាមួយក្រុម Watford នៅថ្ងៃទី ២៥ កុម្ភៈ ខាងមុខនេះផងដែរ៕