Leicester បណ្តេញលោក Claudio Ranieri ចេញពីតំណែង
បាល់ទាត់៖ក្រុមកញ្ជ្រោងព្រៃ Leicester City ប្រកាសបណ្តេញលោក Claudio Ranieri ចេញពីតំណែងជាអ្នកចាត់ការទូទៅក្រុមហើយ បន្ទាប់ពីដឹកនាំមិនសូវបានល្អទាំង UEFA Champions League និង ក្របខ័ណ្ឌ Premier League នេះ។
គ្រូបង្វឹករូបនេះ ត្រូវបាន Leicester City ដកហូតតំណែងជាអ្នកចាត់ការកើតឡើងមិនដល់២៤ម៉ោងផងក្រោយចាញ់ Sevilla ២ទល់នឹង១នៅជើងទី១ វគ្គ១៦ក្រុម នៃពានរង្វាន់ UEFA Champions League។
Leicester ៥ប្រកួតចុងក្រោយចាញ់រហូត ហើយគិតមកដល់ពេលនេះក្នុងឆ្នាំ២០១៧ ពួកគេមិនទាន់ទាត់បញ្ចូលទីបានមួយគ្រាប់ទេ។
សូមជម្រាបថា កញ្ជ្រោងព្រៃបច្ចុប្បន្ននេះស្ថិតនៅពីលើតំបន់គេកាត់ចោលតែមួយពិន្ទុប៉ុណ្ណោះ ខណៈរដូវកាល២០១៦-២០១៧ នៅសល់១៣ប្រកួតទៀតប៉ុណ្ណោះ៕