Sanchez បដិសេធ​កុងត្រា​ថ្មី​ជាមួយ Arsenal
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2017 ក+ ក-

បាល់ទាត់​៖​ខ្សែប្រយុទ្ធ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal កីឡាករ Alexis Sanchez មិន​សម្រេចចិត្ត​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយនឹង​ក្រុម​នេះ​ឡើង ហើយ​ត្រៀម ចាក​ចេញពី Emirate Stadium នៅមុន​រដូវ​កាល​ក្រោយ​ចាប់ផ្ដើម បន្ទាប់ពី​ធា្ល​ក់មក​ជា​កីឡាករ​បម្រុង​ពេល​ប៉ះ​ជាមួយ Liverpool នោះ​។​
​តាម​ប្រភពពី BBC បាន​អះអាងថា ការ​ទុក​កីឡាករ​សញ្ជាតិ​ឈី​លី​វ័យ​២៨​ឆ្នាំ​រូបនេះ​ជា​កីឡាករ​បម្រុង​គឺជា​យុទ្ធសាស្ត្រ​របស់លោក Arsene Wenger ប៉ុន្តែ​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា Sanchez មាន​ជម្លោះ​ជាមួយ​មិត្ត​រួម​ក្រុម​អំឡុងពេល​ហ្វឹកហាត់ ។​
​ក្រោយពី​លេចឮ​ដំណឹង​នេះ​មាន​ក្រុម​នៅក្នុង​តំបន់​អ៊ី​រ៉ុ​ប​ជាច្រើន​ដូចជា Paris St Germain និង Juventus ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដេញថ្លៃ​ទិញ Sanchez ដែល​បាន​បដិសេធ​មិន​ស៊ីញេ​លើ​កិច្ចសន្យា​ថ្មី​មានតម្លៃ​១៨០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​នៅ Arsenal ហើយ PSG ត្រៀម​ផ្តល់​តម្លៃ​ក្នុង​មួយ​សប្ដាហ៍​ទៅដល់​៣០០,០០០​ផោន​ឯណោះ​៕

Sanchez-bench