Chelsea ប៉ង​ទិញ Lukaku ត្រឡប់មក Stamford Bridge វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2017 ក+ ក-

​បាល់ទាត់​៖​ក្រុម​តោ​ខៀវ Chelsea មាន​ក្តី​រំពឹងថា ក្លិប​នឹង​អាច​ទាក់​ទាញយក​ខ្សែប្រយុទ្ធ Romelu Lukaku ត្រឡប់មក​ទឹកដី Stamford Bridge វិញ​បន្ទាប់ពី​បាន​លក់​ទៅ​ឲ្យ​ក្រុម Everton លើ​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​នោះ ។​
​កីឡាករ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ ត្រូវបាន​គេ​រំពឹងថា​នឹង ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយរយៈ​ពេល​៥​ឆ្នាំ​ដែលមាន​តម្លៃ​១៤០.០០០​ផោ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​បន្ត​នៅ​កីឡដ្ឋាន Goodison Park បន្ទាប់ពី​ភ្នាក់ងារ​របស់ Lukaku លោក Mino Raiola បាន​អះអាងថា​៩៩.៩% កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ទូកក្តោង Everton ។​
​តែ​យ៉ាងណាមិញ​របាយការណ៍​កា​ល​ពីថ្ងៃ​អង្គារ​បាន​អះអាងថា Lukaku ដែលមាន​បំណង​ដាក់​ប៊ិច​ដាក់​លើ​ក្រដាស​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ Everton ប៉ុន្តែ នៅពេលនេះ​គេ​ជឿថា Lukaku មិន​ចង់​ធ្វើ​ដូច្នេះ​ទេ​។ នេះ​គឺជា​សម្ពាធ​មួយ​សម្រាប់​ក្រុម Everton
​ប្រភពពី Mirror បាន​ឲ្យ​ដឹងថា របាយការណ៍​ចុងក្រោយ​បំផុត​គឺ​ក្រុម​តោ​ខៀវ Chelsea បាន​ត្រៀម​ចំណាយ​ប្រាក់​៥៧​លាន​ផោន ដើម្បី​នាំយក Lukaku មកវិញ​បន្ទាប់ពី​លក់​ឲ្យ Everton ក្នុងតម្លៃ​ត្រឹមតែ​២៨​លាន​ផោន​កាលពី​បី​ឆ្នាំមុន​៕

C68IWxlW0AAAVTV