បាល់ទាត់៖យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា លោក Arsene Wenger បានសម្រេចចិត្តចុះហត្ថលេខា១ឆ្នាំបន្ថែមទៀតជាមួយនឹងក្រុមកាំភ្លើងធំ Arsenal។
បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍ជាមួយក្រុម West Bromwich Albion លោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានបង្ហើបថា លោកបានសម្រេចចិត្តពីអនាគតរបស់គាត់រួចទៅហើយប៉ុន្តែបានបដិសេធមិនរៀបរាប់ថា តើលោកនឹងចាកចេញពីកីឡដ្ឋាន Emirate Stadium នោះទេ។
ប្រភពព័ត៌មានពី the Sunday Express បានអះអាងថា កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំត្រូវបានផ្តល់ជូនឲ្យលោកនៅ លើតុ ប៉ុន្តែគ្រូបង្វឹកវ័យ៦៧ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យាដែលនឹងរក្សាគាត់នៅក្លិបត្រឹមតែមួយរដូវកាលទៀតប៉ុណ្ណោះ។
សូមជម្រាបថា Wenger កិច្ចសន្យារបស់លោកជាមួយក្រុមកាំភ្លើងធំ Arsenal គ្រោងនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រោយពីលោកបានកាន់តំណែងនេះអស់រយៈពេល២១ឆ្នាំកន្លងមកនោះ៕